ថ្ងៃព្រហស្បត្តិ៍១រោចខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិល រួមសហការជាមួយបរិស្ថាននិងកងកំលាំងបានចុះបង្ក្រាបបទល្មើស នៅចំណុចខាងមុខភូមិដីរនាតឃុំមេទឹក ស្រុកបាកាន ។ជាលទ្ធផលបង្ក្រាបបាន ០២ ករណី បំផ្លាញ និងដុតចោលនៅនឹងកន្លែង ។
ក- ក្បាល បរ ចំនួន ០៤ គ្រឿង ( 0៤ ខ្សែ )
- របាំងសាច់អួនប្រវែង ១២០០ម
- បង្គោលចំរ៉ឹង ចំនួន ៩០០ ដើម
- កូនត្រីចម្រុះ ចំនួន ១២គក្រ
ខ- លូ ស្បៃមុង ចំនួន ០៤គ្រឿង ( ០៦ ខ្សែ )
- របាំងស្បៃមុង ប្រវែង ៨០០ ម
- បង្គោលចំនួន ៦០០ ដើម
- ត្រីចម្រុះ ០៨ គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម