មាតិកា
ចុះធ្វើការណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់រោងម៉ាស៊ីនអារច្រៀកឈើ នៅឃុំត្នោតជុំ ស្រុកក្រគរ
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
90

ថ្ងៃព្រហស្បត្តិ៍១រោចខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលព្រៃឈើបឹង កន្ទួតរួមជាមួយផ្នែករដ្ឋបាលព្រៃឈើក្រគរសហការជាមួយនគរបាលប៉ុស្តិ៍ត្នោតជុំនិងអាជ្ញាធរឃុំត្នោតជុំ បានចុះធ្វើការណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់រោងម៉ាស៊ីនអារច្រៀកឈើប្រឡៅមូលស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ បានចំនួន០៣កន្លែង និងភូមិថ្មី ឃុំត្នោតជុំចំនួន០២កន្លែង ក្រុមការងារបានធ្វើកំណត់ហេតុនូវចំពោះមុខម្ចាស់រោងម៉ាស៊ីនចំនួន០៥ និងសមត្ថកិច្ចជំនាញ ដោយឱ្យម្ចាស់ធ្វើកិច្ចសន្យាយល់ព្រមនូវចំណុច:១.បញ្ឈប់សកម្មភាពអាជីវកម្ម ២.រុះរើរោងម៉ាស៊ីន យ៉ាងយូរ០២ថ្ងៃក្រោយថ្ងៃចុះកិច្ចសន្យា និង៣.ព្រមទទួលខុសត្រូវចំពោះវិធានការច្បាប់ ក្នុងករណីម្ចាស់មិនអនុវត្តតាមកិច្ច សន្យា។

ចំនួនអ្នកចូលទស្សនា
Flag Counter