ថ្ងៃព្រហស្បត្តិ៍១រោចខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធីថ្នាក់ ស្រុក~ស្រុកភ្នំក្រវាញ បាន បើកកិច្ចប្រជុំផ្សព្វផ្សាយនិងជ្រើសរើសសមាជិក បណ្តុំអាជីវកម្មដំណាំរួមផ្សំ នៃកម្មវិធី បច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយមានការធ្វើបទបង្ហាញផ្សព្វផ្សាយដោយលោក ដួង ផាន្នី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ដោយមានការចូលរួមកសិករសរុបចំនួន២៩រូប/ស្រី០៨ រូប។លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖បង្កើតក្រុមបណ្តុំផលិតកម្មមួយបណ្តុំនិង ជាផែនការអនុវត្តបន្តបន្ទាប់គឺ១-ជ្រើសរើសសមាជិកចំនួន ៤០នាក់ ២-រៀបចំបង្កើតរចនាសម័ន្ធបណ្តុំអាជីវកម្ម និងចងក្រងបទបញ្ជាផ្ទៃក្នុងក្រុមបណ្តុំអាជីវកម្មបន្តទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម