ថ្ងៃសុក្រ២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំគណៈកម្មការទទួល ពលកចំណាកស្រុកនៅច្រកព្រំដែនថៃ ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹម លាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីអង្គភាព មន្ទីរវិស័យជុំវិញខេត្តដើម្បីពិភាក្សា និងដាក់ផែនការអនុវត្តការងារ ដោះស្រាយបញ្ហានានា និងទទួលពលករ តាមគោលដៅច្រកព្រំដែនខ្មែរ~ថៃដោយចាប់ពីថ្ងៃ ០៨ខែឧសភា ដល់ ០១ខែមិថុនា ឆ្នាំ២០២០ ដោយផ្លាស់ប្តូរវេនរៀងរាល់ថ្ងៃត្រង់ម៉ោង១២.០០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម