មាតិកា
ចុះជំរុញពង្រឹងនិងពង្រីកការចិញ្ចឹមសត្វ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកំពស់ការចិញ្ចឹមសត្វ ស្ថិតនៅភូមិបឹង វាល ឃុំ ត្នោតជុំ ស្រុក ក្រគរ
ចេញ​ផ្សាយ ០៩ ឧសភា ២០២០
98

ថ្ងៃសុក្រ២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងរួមដំណើរ ដោយលោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាល និងមន្រ្តី បានចុះជំរុញពង្រឹងនិងពង្រីកការចិញ្ចឹមសត្វ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកំពស់ការចិញ្ចឹមសត្វ នៅកំឡុងពេលការរីករាលដាលជំងឺកូវីដ១៩។ជាលទ្ធផលបាន បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ  ៖កសិដ្ឋានចិញ្ចឹមមាន់យកសាច់(បីសាសន៍)០១កន្លែង ស្ថិតនៅភូមិបឹង វាល  ឃុំ ត្នោតជុំ ស្រុក ក្រគរ ដែលមានមាន់កំពុងចិញ្ចឹម ចំនួន៣០ ០០០ (បីម៉ឺន)ក្បាល ម្ចាស់ឈ្មោះ ងត ផាន់ ណារុំ  មានអាសយដ្ឋានបច្ចុប្បន្នខេត្ត កណ្តាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter