មាតិកា
កិច្ចប្រជុំបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមគោ រចនាសម្ព័ន្ធគ្រប់គ្រង នៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង
ចេញ​ផ្សាយ ០៩ ឧសភា ២០២០
55

ថ្ងៃសុក្រ២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ លោក ផន សុភា មន្រ្តីកម្មវិធីថ្នាក់ ស្រុក បានរៀបចំកិច្ចប្រជុំបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមគោ រចនាសម្ព័ន្ធគ្រប់គ្រង នៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ដែលមានអ្នកចូលរួមសរុប ២៥នាក់/ស្រី០៤នាក់។កិច្ចប្រជុំនេះជាជំហានដំបូងនៃការបង្កើតផែនការអាជីវកម្មសម្រាប់កសិករ ផ្នែកចិញ្ចឹមគោ ក្នុងគោលបំណង៖១.ផ្សព្វផ្សាយនិងជ្រើសរើសកសិករ ដែលមានសក្តានុពលចូលអនុវត្តគម្រោង ២.បង្កើតយន្តការទីផ្សារ និងខ្សែសង្វាក់ ដើម្បីធានាបាននូវលំនឹងមុខរបរ ក្នុងការបង្កើនប្រាក់ចំណូល ៣.ស្វែងរកដៃគូ និងអតិថិជន។

ចំនួនអ្នកចូលទស្សនា
Flag Counter