ថ្ងៃសៅរ៍៣រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសកម្មវិធី ASPIRE ស្រុកបាកាន ដែលសម្របសម្រួលដោយលោក សាក់ មនោរម្យនិង មន្រ្តីកម្មវិធី ASPIRE ស្រុកបាកាន បានចុះប្រជុំ ជ្រើសរើសបណ្តុំអាជីវកម្ម ចិញ្ចឹមគោ នៅភូមិ ព្រៃវាំង ឃុំតាលោ ស្រុក តាលោសែនជ័យ ដែលដឹកនាំការសម្របសម្រួល ដោយ លោក ចេង សំណាង ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សា កម្មវិធី ASPIRE ដែលមានកសិករចូលរួមសរុបចំនួន៤០នាក់/ស្រី ១៥នាក់។
កិច្ចប្រជុំនេះជាជំហានដំបូងនៃការបង្កើតផែនការអាជីវកម្មសម្រាប់កសិករ ផ្នែកចិញ្ចឹមគោ ក្នុងគោលបំណង៖១.ផ្សព្វផ្សាយនិងជ្រើសរើសកសិករដែលមានសក្តានុពលចូលអនុវត្តគម្រោង ២.បង្កើតយន្តការទីផ្សារ និងខ្សែសង្វាក់ ដើម្បីធានាបាននូវលំនឹងមុខរបរ ក្នុងការបង្កើនប្រាក់ចំណូល ៣.ស្វែងរកដៃគូ និងអតិថិជន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម