មាតិកា
ពិនិត្យមើលដីតំបន់៣ ដែលគ្រោងដាំព្រៃលិចទឹកឡើងវិញនៅសហគមន៍នេសាទស្រីចឹក ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង
ចេញ​ផ្សាយ ១០ ឧសភា ២០២០
92

ថ្ងៃសៅរ៍៣រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២០  សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ អាជ្ញាធរឃុំកញ្ជរ ប៉ូលីសប៉ុស្តរដ្ឋបាលឃុំកញ្ជរ បរិស្ថានសហគមន៍ នេសាទស្រីចឹក បានចុះពិនិត្យមើលដីតំបន់៣ ដែលគ្រោងដាំព្រៃលិចទឹកឡើងវិញនៅសហគមន៍នេសាទស្រីចឹក ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង។ជាលទ្ធផល ក្រោយពីបានពិនិត្យជាក់ស្តែងរួចក្រុមការងារបាន វាស់តាមប្រពន័្ទជីភីអេសកំនត់ និយាមការ ច្បាស់លាស់ ដើម្បីទុកត្រៀមដាំព្រៃលិចទឹកឡើងវិញ ក្នុងពេលខាងមុខ លើផ្ទៃដីទំហំ២៥ ហិកតា ។
ដោយឡែកនៅក្បែរនោះក្រុមការងារពិនិត្យឃើញថាប្រជាជន ចំនួន៨គ្រួសារបានភ្ជួររាស់ព្រោះស្រូវរួចរាល់លើផ្ទៃដីទំហំ៨ហិកតា ។ ចំពោះបញ្ហានេះក្រុមការងារត្រៀមរៀបចំសំណុំលិខិតដកហូតទៅតាមនិតិវិធីច្បាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter