មាតិកា
ពិធី សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា គ្រួសារក្រីក្រ ដែរមានជីវភាពខ្វះខាត-ភូមិថ្នល់បំបែក ១៨គ្រួសារ-ភូមិស្ទឹងតូច ៥គ្រួសារ សង្កាត់រលាប ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ ឧសភា ២០២០
90

នាថ្ងៃសុក្រ២រោច​ខែ ពិសាខ ឆ្នាំជូត ទោស័ក​​ ពស២៥៦៤ ត្រូវថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣,៣០នាទីរសៀល ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរួមជាមួយ លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង និងអាជ្ញាធរភូមិថ្នល់បំបែក  និងភូមិស្ទឹងតូច  បានចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា គ្រួសារក្រីក្រ ដែរមានជីវភាពខ្វះខាត-ភូមិថ្នល់បំបែក ១៨គ្រួសារ-ភូមិស្ទឹងតូច ៥គ្រួសារ 
*សរុបអ្នកចូលរួម ៣៦នាក់។
លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់និងលោកជំទាវ  បានពាំនាំនូវៈ
១-ការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតនិងលោកជំទាវ ជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តក្នុងការជួយដោះស្រាយទុក្ខលំបាក បញ្ហាជាច្រើនទៀតជូនដល់បងប្អូន ជាអាទ៍មានអង្ករគ្រឿងឧបភោគបរិភោគ និងថវិកាដើម។ល។
២-ការណែនាំ និងផ្សព្វផ្សាយនៃការរីករាលដាលជំងឺកូវីដ១៩ លោកបានគូសបញ្ជាក់ពីការរស់នៅស្អាត  ការហូកចុកស្អាត ការផឹកទឹកស្អាត និងអនាម័យប្រចាំថ្ងៃជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
៣-បញ្ហាការរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកថ្មី។
ក្នុងពិធីនេះដែរលោកបានពាំនាំ អង្ករ ចំនួន២៣ការ៉ុងរបស់ ឯកឧត្តមបណ្ឌិតនិងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាព ចំនួន២៣គ្រួសារ មកពីភូមិ្នល់បំបែក ១៨គ្រួសារនិងភូមិស្ទឹងតូច ៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ១ការ៉ុង។

ចំនួនអ្នកចូលទស្សនា
Flag Counter