ថ្ងៃចន្ទ ៥រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២០ផ្នែករដ្ឋបាលជលផល រាំងទិលបានរួម សហការ ជាមួយកម្លាំង បរិស្ថាន ប៉ុស្តិនគរបាល ឃុំមេទឹក និងកងកំលាំងប្រដាប់អាវុធ ចេញ បង្ក្រាបបទល្មើសនៅចំណុចក្បាលជ្រោយផ្គាំ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ។ លទ្ធផលបង្ក្រាបបាន ០១ករណី បំផ្លាញ និងដុតវត្ថុតាងចោលនៅនឹងកន្លែង រួមមាន ៖
- លូ ស្បៃមុងចំនួន ០៨ គ្រឿង ( ០៨ខ្សែ )
- របាំងស្បៃមុងប្រវែង ១៦០០ ម
- បង្គោលចំរ៉ឺងចំនួន ១៨០០ ដើម
- កូនត្រីចម្រុះ ទម្ងន់ ០៧គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម