ថ្ងៃច័ន្ទ ០៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់មានរៀបចំសិក្ខាសាលាថ្នាក់ខេត្តស្តីពីការផ្សព្វផ្សាយគម្រោងធ្យូងហ្គោ (KjnougGo) ជំហ៊ានទី២ ក្នុងគោលបំណងដើម្បី (១).ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធថ្នាក់ខេត្តស្តីពី ផែនការ សកម្មភាព និងគោលដៅរបស់គម្រោងធ្យូងហ្គោ (២).ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធស្តីពី ឧបសគ្គ ឧកាស និងដំណោះស្រាយក្នុងការអនុវត្តគម្រោងធ្យូងហ្គោ និង(៣).ជម្រាបពីផែនការសកម្មភាពនាពេលអនាគតសម្រាប់អនុវត្តគម្រោង និងក្រោមអធិបតីយភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងដោយមានការចូលរួមសម្របសម្រួលពីលោក ឈុន ឌឺលុច អនុប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តការអន្តរជាតិនៃរដ្ឋបាលព្រៃឈើ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៣៧នាក់មកពី រដ្ឋបាលព្រៃឈើ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ អាជ្ញាធរមូលដ្ឋានភូមិឃុំក្នុងតំបន់គោលដៅ និងអង្គការដៃគូរួមមាន អង្គការជឺរេស អនាគតកុមារ និងក្រុមហ៊ុនធ្យូងបៃតងខ្មែរ Khmer Green Charcoal (KGC) ក្រោមការគាំទ្រពីអង្គការ UNEP-DTU និងក្រុមហ៊ុនធ្យូងបៃតងខ្មែរ Khmer Green Charcoal (KGC)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម