មាតិកា
ការផ្តល់អំណោយដល់គ្រួសារសព ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១២ ឧសភា ២០២០
93

នៅ ថ្ងៃចន្ទ ៥រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២០លោក តូ ជីពេជ្រ តំណាងក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់  ព្រមទាំង​ ក្រុមការងារមន្ទីរកសិកម្ម បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អង្ករចំនួន ៥ការ៉ុង(៥០គីឡូក្រាម) ព្រមទាំងថវិកាក្រុមការងារមន្ទីរកសិកម្ម ៥០.០០០រៀល ថវិកា លោកចាប នាង អភិបាលក្រុង និងថវិកាលោក ឡេង ហួត ប្រធានក្រុមហ៊ុនស្រាបៀរថៃហ្គឺសាខាខេត្តពោធិ៍សាត់ចំនួន១០០.០០០រៀល សម្រាប់ទិញក្តារឈូស បានប្រគល់ជូនគ្រួសារនៃសព អ្នកស្រី សាក់ ស្រីមុំ អាយុ៣១ឆ្នាំទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ ពិធីបុណ្យសពប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter