មាតិកា
សកម្មភាព ប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចមុខ ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ ឧសភា ២០២០
225

ថ្ងៃអង្គារ៦រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយអភិបាលរងស្រុក និង លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមនាយផ្នែករដ្ឋបាលជលផល នាយសង្កាត់  រដ្ឋបាលជលផលកំពង់លួង បរិស្ថាននិងកងកំលាំងប្រដាប់អាវុធខេត្តដែលមានកម្លាំងសរុប១៦នាក់ កាណូត ចំនួន ០៥ គ្រឿង បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចមុខ ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាចស្រុកក្រគរ ជាលទ្ធផលចំនួន០១ករណី និងបានបំផ្លាញវត្ថុតាង៖របាំងស្បៃមុងចំនួន០៨ ខ្សែប្រវែង១៦០០ ម៉ែត្រ-លូកងស្បៃមុងចំនួន ២៤ មាត់-បង្គោលចំនួន ៥៣០ ដើម និងចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter