មាតិកា
សកម្មភាពផ្តល់អំណោយដល់ក្រុមគ្រួសា រសពនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ ឧសភា ២០២០
98

ថ្ងៃអង្គារ៦រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២០ លោក តូ ជីពេជ្រ តំណាងក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយនិងលោកកង ចិន មេភូមិរលាប បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អង្ករចំនួន ៣ការ៉ុង(៣០គីឡូក្រាម) ព្រមទាំងថវិកាក្រុមការងារមន្ទីរកសិកម្ម ៥០.០០០រៀល និងថវិកាលោក ឡេង ហួត ប្រធានក្រុមហ៊ុនស្រាបៀរថៃហ្គឺសាខាខេត្តពោធិ៍សាត់ ចំនួន១០០.០០០រៀល សម្រាប់ទិញក្តារឈូស បានប្រគល់ជូនគ្រួសារនៃសព អ្នកឧបាសក ជួប សឿម អាយុ៧០ឆ្នាំ ទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ពិធីបុណ្យសពប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់

ចំនួនអ្នកចូលទស្សនា
Flag Counter