មាតិកា
កិច្ចប្រជុំអាណត្តិប្រចាំខែឧសភា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ១២ ឧសភា ២០២០
79

ថ្ងៃអង្គារ៦រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែឧសភា ឆ្នាំ២០២០ ដោយមានសមាសភាពចូលរួមថ្នាក់ដឹកនាំ- មន្ត្រីការិយាល័យ និង មកពីបណ្តាផ្នែកផលិតកម្មនិងបសុព្យាបាលស្រុក-ក្រុងសរុប ១៤នាក់ នៅការិយាល័យផលិតកម្មនិងបសុព្យាបាល។គោលបំណង:បូកសរុបរបាយការណ៍ អំពីលទ្ធផល បញ្ហាប្រឈម  ដំណោះស្រាយនិងលើកទិសដៅអនុវត្តការងារបន្ត ។ខ្លឹមសារសំខាន់នៃកិច្ចប្រជុំរួមមានៈ
១- ស្ថានភាពជំងឺឆ្លងសត្វ  ការគ្រប់គ្រងនិងការទប់ស្កាត់ទាន់ពេលវេលា
២- ពង្រឹងការត្រួតពិនិត្យការអនុត្តន៍អនាម័យសត្វ-សាច់នៅសត្តឃាតដ្ឋាននិង ទីផ្សារ
៣-ពង្រឹងការត្រួតពិនិត្យចលនាសត្វនៅដើមទីនិងនាំចូល(ចុងទី) ៤- ការគ្រប់គ្រងដំណាំចំណីសត្វ កសិដ្ឋាន   ចិញ្ចឹមសត្វ និងសម្រង់ស្ថិតិសត្វសម្រាប់ឆមាសទី១/២០២០ 
៥-ជំរុញកែលម្អពូជសត្វ(លទ្ធផលបង្កាត់សិប្បនិម្មិតគោ ក្នុងខែនេះបង្កាត់បានមេគោចំនួន ២០ ក្បាលនិង កូនគោកើតចំនួន១៨ ក្បាល/កូនញី១០ក្បាល)
៦-ជម្រុញការសាងសង់ឡជីវឧស្ម័ន 
៧-រៀបចំផែនការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី 
៨-ការបែងចែកតួនាទី  ភារកិច្ចទទួលខុសត្រូវ ការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងការិយាល័យ និង ពង្រឹងសាមគ្គីភាពផ្ទៃល្អនិង ៩-ការទំនាក់ទំនងនិងអនុវត្តការងារឱ្យមានភាពរលូនល្អរវាងការិយាល័យថ្នាក់ខេត្តនិងផ្នែកផលិតកម្មនិងបសុព្យាបាលតាមបណ្តាស្រុក -ក្រុង។

ចំនួនអ្នកចូលទស្សនា
Flag Counter