ថ្ងៃពុធ៧រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបចូលរួមជាអធិបតីក្នុងពិធីបើកប្រជុំពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តបចេ្ចកទេសអនុកម្មវិធី (Crop, Livestock, Fisheries, Forestry) នៃកម្មវិធី ASPIRE ដែលបានធ្វើបង្ហាញពីទីប្រឹក្សាគម្រោងថ្នាក់ខេត្ត និងចូលរួមពីលោក លោកស្រី ជាមន្រ្តីអនុវត្តគម្រោងខណ្ឌរដ្ឋបាលព្រៃឈើ ជលផល មន្រ្តីសម្របសម្រួលថ្នាក់ខេត្ត ចុះជួយនិងមន្រ្តកម្មវិធីតាមបណ្តាស្រុក/ក្រុងទាំងអស់ ៣៥នាក់/ស្រី ០៧នាក់។ គោលបំណងកិច្ចប្រជុំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការចាត់ចែង គ្រប់គ្រង ប្រើប្រាស់ថវិកា ការជំរៈបញ្ជី ឯកសារគាំទ្រឱ្យបានទាន់ពេលវេលា ចំតាមគោលដៅ និង ការរៀបចំផែនការអាជីវកម្ម ស្របតាមប្រភេទបណ្តុំអាជីវកម្ម និងការឆ្លើយតបតាមបច្ចេកទេសបានត្រឹមត្រូវ និងទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម