ថ្ងៃពុធ៧រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារការពារកន្លែងអភិរក្សជលផល លេខ៦ពោធិសាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលពោធិសាត់បាន ដឹកនាំកម្លាំង រុះរើសម្រះ នៅមុខភូមិកោះក្អែក។ជាលទ្ធផលបាន ០១ ករណី សម្រាស់ទំហំ ( ២០ម* ២០ម) ចំនួន ៥កន្លែង រីឯសម្រាស់ក្រុមការងារបាន ដឹកយកមកដាក់ក្នុងកន្លែងអភិរក្ស ជលផល លេខ៦ បានទំហ៊ំ១០០មបួនជ្រុង ដោយប្រើប្រាស់ បាឡា ចំនួន៧គ្រឿង និងកម្លាំង ពលកម្មចំនួន២១នាក់ សម្រាប់ការងារ រុះរើ និងដឹកជញ្ជូន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម