មាតិកា
កិច្ចប្រជុំទប់ស្កាត់ការរុករានព្រៃសហគមន៍ ព្រៃឈើ ចំបក់ផ្អែម នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ ឧសភា ២០២០
118

ថ្ងៃពុធ៧រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
បានរួមជាមួយលោក លីវ សេង ហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំទប់ស្កាត់ការរុករានព្រៃសហគមន៍ ព្រៃឈើ ចំបក់ផ្អែម នៅភូមិបំណក់ ឃុំឈើតុំ និងព្រៃឈើខាងជើងនិងត្បួង ដោយមានការចូលរូមពី លោកនាយខណ្ឌស្តីទី អនុប្រធានមន្ទីរ អជ្ញាធ័រឃុំ និងភូមិ គណៈកម្មការ សហគមន៍សរុប២៤នាក់។ គោលបំណងនៃកិច្ចប្រជុំមានជារួមៈ១.បង្ហាញពីនៃប្រវត្តិសាវតា និងការរកឃើញបទល្មើស រុករាន ដីព្រៃ ២.ពិភាក្សាបញ្ហាប្រឈមនានានៃការអនុវត្តរបស់ក្រុមការងារ ៣.ស្វែងរកជំរើសនៃវិធានការ ដោះស្រាយ និង៤.រៀបចំកំណត់ហេតុ និងឯកសារពាក់ពន្ធជូនឯកឧត្តម អភិបាលខេត្តសុំអនុញ្ញាតិគោលការណ៍និងអន្តរាគមន៍ ដើម្បីអនុវត្តនីតិវិធីបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter