មាតិកា
ការផ្សព្វផ្សាយនិងជំរុញការងារកសាងឡជីវឧស្ម័ន ភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ ឧសភា ២០២០
107

ថ្ងៃពុធ៧រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២០  លោក ផាត់  សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និង ក្រុមការងារឡជីវឧស្ម័ននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះអនុវត្តសកម្មភាពភូមិផ្ទះរុង  ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ក្នុងគោលបំណង:១-ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍មានឡជីវឧស្ម័នប្រើប្រាស់ ២-បង្កើនការចិញ្ចឹមគោ ក្របី តាមគ្រួសារ  ពីព្រោះគោ ក្របីមានតម្លៃទីផ្សារល្អ  និង បានណែនាំការថែទាំសុខភាព  ពិសេសយកគោ ក្របី ទៅចាក់វ៉ាក់សាំងគ្រប់ពេល នៅ ពេលមានកម្មវិធីយុទ្ធនាការ  និងប្រសិនបើមានសត្វឈឺផ្តល់ព័ត៌មានដល់ពេទ្យសត្វបន្ទាន់ដើម្បីព្យាបាលជូនទាន់ពេលវេលា។ ចំពោះលទ្ធផលការ សាងសងឡ ជីវឧស្ម័នមានចំនួន២នាក់ ដែលស្មគ្រ័ចិត្ត សម្រេចសង់ភ្លាមៗផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter