ថ្ងៃព្រហស្បត្តិ៍៨រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារចំរុះគណៈបញ្ជាឯកភាពរដ្ឋបាលស្រុកណ្តៀងដឹកនាំដោយលោក គី គឹមណូ អភិបាលបាលរងស្រុក ដោយមានការចូលរួមនាយសង្កាត់រដ្ឋបាលជលផលកណ្តៀង ផ្នែកសឹករងស្រុកកណ្តៀង កំលាំងយោធាខេត្ត កងរាជអាវុធហត្ថស្រុក កណ្តៀង បរិស្ថាន នគរបាលសេដ្ឋកិច្ច បានចេញបង្រ្កាបបទល្មើសនៅចំណុច ពាមព្រែករាំងទិល ឃុំរាំងទិល ជាលទ្ធផលបាន ០១ ករណី បំផ្លាញចោល វត្ថុតាងមាន
- លូកងស្បៃ មុងចំនួន១០ គ្រឿង
- របាំងស្សៃមុងប្រវែង៨០០ ម៉ែត្រ
ចំនួន៥ខ្សែ
- បង្គោលចំនួន ៥៥០ ដើម
- ត្រីចំរុះទម្ងន់ ៥ គីឡូក្រាម ចាក់លែង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម