ថ្ងៃព្រហស្បត្តិ៍៨រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២០ យោងតាម៖ កិច្ចចង្អុលការនិងការយកចិត្តទុកដាក់ បំផុតរបស់ឯកឧត្តម ខូយ រីដា អភិបាលរង
ខេត្ត និងជាអនុប្រធានគណះបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិសាត់ បានឲ្យផ្នែករដ្ឋបាលជលផល រាំងទិលជួយស្តារស្ថានភាពគោករីងរាក់កន្លែងអភិរក្សបឹងផ្សោត ដើម្បីរកប្រភពទឹកជួយសង្រ្គោះត្រីអោយល្អប្រសើរឡើងវិញ ។
- ដោយមានការដឹកនាំ ពីលោក ផាយ ឡេង អភិបាលស្រុក និងជាប្រធានគណះបញ្ជារការ ឯកភាពរដ្ឋបាលស្រុកបាកានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការចាត់ចែងរកគ្រប់វិធីដើម្បីរកប្រភពទឹកយកទៅជួយត្រីឲ្យបានឆាប់ៗ ។
- ផ្នែករដ្ឋបាលជលផល រាំងទិលបានសហការជាមួយលោកមេភូមិ សហគមន៏នេសាទ ប្រជាការពារ រួមនឹងប្រជាពលរដ្ឋភូមិដីរនាត លោកមេភូមិព្រែកក្រនិងសហគមន៏ ព្រែកក្រ បានមូលមតិជាឯកច្ឆ័ន បានរៀបចំសម្ភារះដើម្បីដំណើតារបូមនាំទឹកពី ព្រែកដីរនាត ទៅកន្លែងអភិរក្សបឹងផ្សោតមានចម្ងាយ ១ ១៤០ម ក្នុងនោះបានរៀបចំសម្ភារៈមានខាងក្រោម ៖
- ត្រាក់ទ័រ សម្រាប់ភ្ជួរឆូតជាប្រឡាយ
- គោយន្ត ភ្ជាប់ក្បាលបូមចំនួន ០១គ្រឿង
- ម៉ាស៊ីនសាំង ភ្ជាប់ក្បាលបូមចំនួន០៣
គ្រឿង រួមនិងទុយយោប្រវែង ៤០ម
ចំនួន ០៦ខ្សែ ។
- ថង់ផ្លាស់ស្ទឹច សម្រាប់បង្ហូរទឹកចំនួន
១៧ដុំ ( ប្រវែង ១១៥០ម ) ។
~ជាលទ្ធផលយើងបានបូមនាំទឹកទៅដល់
ចំណុចបឹងផ្សោតជួយសង្គ្រោះបានទាន់ពេលហើយគ្រប់គ្រងស្ថានភាពបានល្អប្រសើរឡើងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម