ថ្ងៃព្រហស្បត្តិ៍៨រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានបើកកិច្ចប្រជុំពិភាក្សានៃការជ្រើសសហគមន៍ សក្កានុពលសម្រាប់ការងារផលិតពូជស្រូវសុទ្ធ ជាមួយតំណាងអង្គការ CAVAC ( កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ដំណាក់ កាលទី២) និងមានការចូលរួមពីទីប្រឹក្សាគម្រោងប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជ ដំណាំQDS ក្នុងគោលបំណង ចុះសិក្សាពី សហគមន៍កសិកម្មសក្តានុពល សម្រាប់ផលិតពូជ ស្រូវក្នុងខេត្តពោធិ៍សាត់ ដើម្បីផលិតពូជស្រូវដែល មានពូជសុទ្ធល្អ និងមានតម្លៃលើទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម