ថ្ងៃសុក្រ៩រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២០ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ រួមដំណើរនាយផ្នែករដ្ឋបាលជលផលក្រគរបានសហការជាមួយក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរឃុំអន្សាចំបក់ លោកមេភូមិពាក់ព័ន្ទ កំពង់ថ្គោល អារ៉ងព្រួច និងក្បាលដំរី បានចុះបោះ បង្គោលស្លាកសញ្ញាហាមកាប់បំផ្លាញព្រៃលិចទឹក បានចំនួន៣ កន្លែង និង៣ ស្លាកសញ្ញា ។
- ចំនុចទី១ ព្រំប្រទល់ពោធិ៍សាត់ កំពង់ឆ្នាំង ភូមិក្បាលដំរីចុះទៅកំពង់ក្រចាប់ ត្រង់និយាមកា X : 433249 Y : 1379707
- ចំនុចទី2 ខាងក្រោមអូរធំ ត្រង់បង្គោលមេទី២ ភូមិអារ៉ងព្រួចត្រង់និយាមកាX : 431340
Y : 1380526
- ចំនុចទី3 ផ្លូវចុះទៅភូមិកំពង់ថ្គោល ជិតអណ្តូងទឹក ភូមិកំពង់ថ្គោល ត្រង់និយាមកា X : 426387Y : 1383824។ ចំពោះស្លាកសញ្ញាទាំង៣ ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំស្រែស្តុកនិងឃុំអន្សាចំបក់ជាអ្នកឧបត្ថម្ភ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម