ថ្ងៃសុក្រ៩រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២០ លោក ផាត់ សារុន និងក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះទៅស្រុកក្រគរ ដោយសហការជាមួយលោក អ៊ឹង យ៉ារិទ្ធ ប្រធានផ្នែកស្រុកក្រគរដើម្បីចុះពិនិត្យ ស្ថានភាពជំងឺគោ ក្របី នៅក្នុងឃុំអន្សាចំបក់ ដោយបានជួបជាមួយភ្នាក់ងារសុខភាពសត្វភូមិ ~ភូមិ ថ្គោលតូច ភូមិថ្គោលធំ និង ភូមិសានស។ តាមការសាកសួរនិងរាយការណ៍ពីភ្នាក់ងារ សុខភាពសត្វភូមិមានគោ ក្របីឈឺចំនួន៣៣ក្បាល និងក្របី០៤ក្បាល ក្នុងនោះមានងាប់ កូនគោ ១២ក្បាលនៅព្រៃជិតភ្នំ។មូលហេតុដោយសារ គោ ក្របីព្រលែងចោលទាំងថ្ងៃ ទាំងយប់នៅតំបន់ជាប់ភ្នំ ខ្វះទឹក ខ្វះចំណី បើម្ចាស់បានដឹងថាឈឺ បាន ព្យាបាលដោយភ្នាក់ងារទាន់ពេលនិងបានជា ស្បះស្បើយ។ រោគសញ្ញាគោ ក្របីឈឺកន្លងមកនេះគីវាអាចមានជំងឺឆ្លងចូលខ្លះៗ សង្ស័យសារទឹក លាយឡំ បូសខ្យល់ផងដែរ ។ គិតក្នុងថ្ងៃសុក្រទី ១៥ ខែឧសភា ឆ្នាំ ២០២០ ស្ថានភាពមានសភាពសឹងតែធម្មតា នៅតែកូនគោ០១ ក្បាលមានដំបៅនៅត្រកៀក ប៉ុន្តែជិតជាសះស្បើយ ហើយ។
ក្នុងពេលនោះលោក ក៍បានផ្តាំផ្ញើនិងណែនាំដល់ភ្នាក់ងារសុភាព សត្វភូមិ៖
១.ត្រូវរាយការណ៍ជំងឺសត្វឱ្យលឿន ដល់ពេទ្យសត្វស្រុក និងស្រុកក្តាប់បានឱ្យច្បាស់ រួចរាយការណ៍ដល់ការិយាល័យ ផប ខេត្តបន្ទាន់ ដើម្បីចុះអន្តរាគមន៍ស្រាវជ្រាវរកមេរោគ និងទប់ស្កាត់ជំងឺសត្វទាន់ពេលវេលា។
២.ណែនាំម្ចាស់សត្វត្រូវតែគ្រប់គ្រង ថែរក្សា ផ្តល់ទឹក ចំណីគ្រប់គ្រាន់ និងដឹងពីសុខភាពជាប្រចាំ និងរាយការណ៍បន្ទាន់ទៅភ្នាក់ងារសុខភាភាពសត្វភូមិ។
៣.ម្ចាស់ត្រូវតែចូលរួមយកគោ ក្របី ចាក់វ៉ាក់សាំងរាល់ពេលយុទ្ធនាការនៅក្នុងភូមិ ។ក្នុងពេលនេះការិយាល័យបានផ្តល់ម្ជុល ទែរម៉ូមែត្រ និងថ្នាំព្យាបាលសត្វមួយចំនួនដល់ភ្នាក់ងារសុខភាព
សត្វភូមិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម