ថ្ងៃចន្ទ១២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពាំនាំ អង្ករ៣០គីឡូក្រាម របស់ឯកឧត្តមបណ្ឌិតប្រធាននិងលោកជំទាវ ព្រមទាំងថវិកាក្រុមការងារ ១០០.០០០រៀល និងមី ២កេស ជូនដល់ក្រុមគ្រួសារនៃសពអ្នកស្រី ហែម សារិនអាយុ៦០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធសពត្រូវបានប្រារព្វ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម