មាតិកា
ចុះពិនិត្យការងារអនុវត្តការចិញ្ចឹមមាន់ផ្សារភ្ជាប់ទីផ្សារ នៅភូមិ កណ្តាល ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់
ចេញ​ផ្សាយ ១៩ ឧសភា ២០២០
91

ថ្ងៃចន្ទ១២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរ និងទីប្រឹក្សាកម្មវិធី ASPIRE ចុះពិនិត្យការងារអនុវត្តការចិញ្ចឹមមាន់ផ្សារភ្ជាប់ទីផ្សារ នៅភូមិ កណ្តាល ឃុំកញ្ជរ  ស្រុកកណ្តៀង ខេត្តពោធិសាត់។ ដែលអនុវត្តដោយអ្នកផ្តល់សេវាកម្មខាងក្រៅ អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) នៃកម្មវីធីASPIRE ផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។លោកប្រធានមានមតិចូលរួមនិងផ្តាំផ្ញើរដល់កសិករ និងអាជ្ញាធរភូមិដូចតទៅ៖
១.សំណូមពរមេភូមិសិក្សាពីលទ្ធភាពសម្រាប់ការចិញ្ចឹមត្រីតាមគ្រួសារ រួចទាក់ទងមកមន្ទីរ។
២.សំណូមពរកសិករក្នុងភូមិនាំគ្នាខិតខំចិញ្ចឹមមាន់បន្ថែមទៀត ដើម្បីបានពងមាន់មកលក់ឲ្យកសិករដែលមានទូភ្ញាស់ សម្រាប់ភ្ញាស់កូនលក់បន្ត។ 
៣.ក្រៅពីការចិញ្ចឹមមាន់ ស្នើសុំកសិករជម្រុញ ការដាំដុះដំណាំបន្លែតាមគ្រួសារផង។

ចំនួនអ្នកចូលទស្សនា
Flag Counter