ថ្ងៃចន្ទ១២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ នៅសហគមន៍ព្រៃឈេីចំបក់ផ្អែម ឃុំឈេីតុំ បានអនុវត្តការដាំដេីមឈេីស្តារព្រៃសហគមន៍និងបង្រ្កាបការរានកាន់កាប់ដីព្រៃសហគមន៍ ជាលទ្ធផលថ្ងៃទី១នេះទទួលបាន៖
១)ដាំដេីមឈេីបាន១១០០ដេីម(អាកាស្យានិងច្រេស១០០០ដេីម ក្រញូងហៃណាន១០០ដេីម)
២)ឈូសចោលបង្គោលរបងប្រវែង៨៩៥មពាក់ព័ន្ធដីរានចំនួន៦ក្បាល/បទល្មេីស រានដីចំនួន៧២ក្បាលដីរំដោះដីចំនួន៩,៤៦ហ.ត។
អ្នកចូលរួមសរុប ចំនួន៣២០នាក់ដោយមានដៃគូរសហការ ១)ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំឈេីតុំ និងមន្រ្តីEDC ២)រដ្ឋបាលស្រុកក្រគរ អមដោយកាកបាទក្រហមស្រុក,សសយកស្រុក សមាគមសិស្សនិសិត្សបញ្ញវន្តក្មេងវត្តសាខាស្រុកក្រគរ រាជអាវុធហត្ថ នគរបាល យោធា ៣)រដ្ឋបាលឃុំឈេីតុំ នគរបាលប៉ុស្តិ៍ ប្រជាការពារនិង ៤) ផ្នែករដ្ឋបាលព្រៃឈេីក្រគរ,សង្កាត់រពឈេីតុំ។
សកម្មភាពបង្រ្កាបនិងដាំដូចខាងលេីនឹងអនុវត្តជាបន្តរាល់សប្តាហ៍
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម