ថ្ងៃចន្ទ១២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ ដោយមានការចូលរួមពីនាយផ្នែករដ្ឋបាលជលផលក្រគរនាយ សង្កាត់រដ្ឋបាលជលផលកណ្តៀង និងកងកំលាំងប្រដាប់អាវុធ ប៉ូលីសសេដ្ឋកិច្ច សហគមន៍នេសាទដោយប្រើកាណូតចំនួន ៩គ្រឿង កំលាំងសរុប ២៩នាក់ បានចុះរុះរើសម្រាស់នៅចំនុចដងគោមផ្លូវទឹកអតីតឡូត៍លេខ៧ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ជាលទ្ទផលបានចំនួន ០១ ករណី វត្ថុតាង: សម្រាស់ចំនួន ៥ កន្លែងទំហំ( ៣០ម*៣០ម) ១កន្លែង (២៥ម*៣០ម) ១កន្លែង និង( ១៥ម*១៥ម)៣កន្លែង ។ រីឯសម្រាស់ក្រុមការងារបានដឹកយកទៅដាក់ក្នុងកន្លែងអភិរក្សជលផលលេខ៦ ។ នៅសេសសល់តិចតួច លោកនាយខណ្ឌបានណែនាំអោយក្រុមការងារចំរុះនៅឡូត៍លេខ៦ធ្វើបន្តបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម