ថ្ងៃអង្គារ៍១៣រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានរៀបចំការប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង លោក រុន វណ្ណរ័ត្ន ជាប្រធានការិយាល័យផែនការ គណនេយ្យ នៃអគ្គនាយកដា្ឋនផែនការ គណនេយ្យ ខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ទីប្រឹក្សាកម្មវិធី ASPIRE តំណាងខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលេព្រៃឈើ ប្រធាន អនុប្រធានការិយាល័យជំនាញចំណុះមន្ទីរ និងមន្រ្តីទទួលបន្ទុកកសាងផែនការសរុបចំនួន៣០នាក់/ស្រី០៥រូប។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមគោលបំណងសម្របសម្រួលនិងណែនាំបច្ចេកទេសដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តលើគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ រាជធានី/ខេត្ត ដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម