ថ្ងៃព្រហស្បត្តិ៍១៥រោចខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារការិយាល័យរដ្ឋបាល នៃមន្ទីរ ដឹកនាំដោយ លោក ឡាយ វិសាល អនុប្រធានការិយាល័យរដ្ឋបាលទទួលបន្ទុករួមបានចុះត្រួតពិនិត្យការងារគ្រប់គ្រង និងដឹកនាំ និងការងារ រដ្ឋបាលទូទៅ នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៏សាត់ដែលមានអ្នកចូលរួមសរុប១៣នាក់/ស្រី៣ នាក់។ជាលទ្ធផលក្រុមការងារសង្កេតឃើញមានលក្ខណៈល្អច្រើន និងមានចំណុចខ្វះខាតតិចតួច។ក្រុមការងារក៍បានសំណូមពរអោយខណ្ឌរដ្ឋបាល ព្រៃឈើ ដូចជាៈ
១.ត្រូវរៀបចំទុកដាក់ឯកសារការងារឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព
២.ត្រូវមានសៀវភៅលិខិតចេញ ចូល និងសៀវភៅបញ្ជូនឯកសារអោយបានត្រឹមត្រូវ
៣.បំពេញចំណុចខ្វះខាតសម្រាប់មន្រ្តីក្នុងការ ប្រមូលព័ត៍មានបញ្ចូលប្រព័ន្ធHRIMS
៤.រាយការណ៍នូវរាល់សកម្មភាពប្រចាំថ្ងៃតាមប្រពន្ទ័តេលេក្រាម បញ្ជូនមកមន្ទីរដើម្បីបូកសរុបពត៌មានប្រចាំថ្ងៃ
៥.ត្រូវចុះវត្តមានរៀងរាល់ថ្ងៃអោយបានត្រឹមត្រូវតាមការណែនាំ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម