មាតិកា
ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់និងប្រតិភូអមដំណើរក្នុងការបង្ហាញនូវអ្វីដែលជាសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន
ចេញ​ផ្សាយ ២២ ឧសភា ២០២០
100

ថ្ងៃព្រហស្បត្តិ៍១៥រោចខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក លោកស្រី ប្រធានមន្ទីរជំនាញ
និងអង្គភាពពាក់ពន្ធ បានអមដំណើរឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់និងប្រតិភូអមដំណើរក្នុងការបង្ហាញនូវអ្វីដែលជាសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក សម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បានបង្ហាញ លទ្ធផលការងារបង្កបង្កើនផល សម្រេច បានសរុបសន្ទូង និងពង្រោះបានចំនួន ១៥៣,៧២៥ ហិកតា ស្មើនឹង១២៣.៤៧% នៃផែនការប្រចាំឆ្នាំចំនួន ១២៤,៥០០ហិកតា ក្នុងនោះ៖ ស្រូវស្រាលចំនួន ៩៥,០០៨ហិកតា ស្រូវកណ្តាល ចំនួន៣៥,៣២៨ហិកតា ស្រូវធ្ងន់ចំនួន១៩,២២៧ហិកតា ស្រូវចំការចំនួន ៧៩៤ហិកតា ស្រូវឡើងទឹក ចំនួន៣,១៦១ហិកតា និងស្រូវបង្កើនរដូវចំនួន ២០៧ហិកតា។ ផ្ទៃដីប្រមូលផលមាន ១៣៩,៨២៤ហិកតា ក្នុងនោះ ស្រូវស្រាលមាន ៨១,៣១៩ហិកតា ស្រូវកណ្តាល ៣៥,៣២៨ហិកតា ស្រូវធ្ងន់១៩,២២៧ហិកតា ស្រូវចំការ៧៩៤ហិកតា និងស្រូវឡើងទឹក ៣,១៥៦ហិកតា។ដំណាំរួមផ្សំ និងដំណាំ ឧស្សាហកម្មកសិករ ក្នុងនោះ ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ ជាលទ្ធផលសម្រេចបានចំនួន ១,១៩៣ហិកតា ស្មើនឹង ៩៩.៨៣% នៃផែនការចំនួន ១,១៩៥ហិកតា។ ដំណាំឧស្សាហកម្មកសិករ ជាលទ្ធផលសម្រចបានចំនួន ៣៤,៧៤៨ហិកតា ស្មើនឹង១២៤.៣៤% នៃផែនការចំនួន ២៧,៩៤៦ហិកតា។ រដ្ឋបាលជលផល ស្ថិតិជលផលនេសាទឆ្នាំ២០១៩ អនុវត្តបានចំនួន ៤១,២០០តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter