ថ្ងៃព្រហស្បត្តិ៍១៥រោចខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទខេត្ត និងកម្មវិធី ASPIRE បានរៀបចំកិច្ចប្រជុំទម្រង់ទិស ស្តីការរៀបចំវេទិកានៃអ្នកពាក់ពន្ធ័ច្រើនភាគី (MSP) និងការរៀបចំផែន ការអាជីវកម្មសម្រាប់ប្រើប្រាស់ថវិកាកម្មវិធីASPIREឆ្នាំ២០២០ ដល់មន្ត្រីមន្ទីរជំនាញកសិកម្មខេត្ត និងមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង/ស្រុកដែលមានអ្នកចូលរួម សរុបចំនួន ៥០នាក់ ស្រី ១០នាក់ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរនិងលោក ស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធី ។ ជាលទ្ទ្ធផលនៃកិច្ចប្រជុំ បានឯកភាពការរៀបចំវេទិកានៃអ្នកពាក់ពន្ធច្រើនភាគី (MSP) និងត្រូវរៀបចំនៅតាមក្រុង/ស្រុកគោលដៅកម្មវិធីASPIREចាប់ពីថ្ងៃទី ០៩ - ១៩ ខែមិថុនា ឆ្នាំ២០២០ លើចំនួន២៩បណ្តុំអាជីវកម្ម (មាន់,ទា, បន្លែ,ស្រូវ,គោ,ត្រី,កង្កែប, ដំណាំរួមផ្សំ, ដំឡូងមី, ខ្ញី, ឬស្សី) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម