មាតិកា
សកម្មភាពស្រង់យកសំរាស់ ដែលបង្ករឲ្យត្រី កុំ នៅចំណុច ខាងមុខភូមិដីរនាត
ចេញ​ផ្សាយ ២៣ ឧសភា ២០២០
84

ថ្ងៃសុក្រ១កើត ខែ ជេស្ឋ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិល បានរួមសហការជាមួយ បរិស្ថាន យោធាខេត្ត  ប៉ុស្តិនគរបាលរដ្ឋបាលឃុំមេទឹកនិង សហគមន៏នេសាទដីរនាត សរុបកម្លាំង ១៨ នាក់ និងកាណូត០៤គ្រឿង បានចុះស្រង់យកសំរាស់ ដែលបង្ករឲ្យត្រីកុំ នៅចំណុច ខាងមុខភូមិដីរនាតបាន ១ករណី ដែលមានទំហំ ៥០ម × ៥០ម ចំនួន ០២កន្លែង សមត្ថកិច្ចចម្រុះបានយកសំរាស់ទាំងអស់ទៅបោះជ្រុំនៅក្នុងកន្លែងអភិរក្សជលផលឡូត៏លេខ០២ ។

ចំនួនអ្នកចូលទស្សនា
Flag Counter