ថ្ងៃសុក្រ១កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមប្រជុំប្រចាំខែ ជាមួយក្រុមការងារអនុវត្តកម្មវិធី ASPIREស្រុកបាកាន។ បន្ទាប់មកបានចុះពិនិត្យមើលការអនុវត្តការរៀបចំផ្ទះសំណាញ់ និងការដំដុះដំណាំបន្លែនៅលើទឹកនៅក្នុងស្រុកបាកាន គោលបំណង ដើម្បីៈ
១.ពិនិត្យវឌ្ឍនៈភាពរីកចម្រើនរបស់កម្មវិធី ASPIREស្រុកបាកាន
២.ណែនាំឲ្យក្រុមការងារត្រូវចុះតាមដាននិងពង្រឹងដល់ក្រុមអាជីវកម្មឆ្នាំចាស់
៣.សំណូមពរឲ្យក្រុមការងារនិងភ្នាក់ងារផ្សព្វផ្សាយត្រូវជួយពន្លឿនការងារដែលចាំបាច់សំខាន់ដែលថ្នាក់ជាតិត្រូវការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម