ថ្ងៃសុក្រ១កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ នូវអង្ករចំនួន ៣០គីឡូក្រាម ព្រមទាំងថវិកាក្រុមការងារ ៥០.០០០រៀល ជូនដល់ក្រុមគ្រួសារនៃសពឧបាសិកា គីម សារ៉ាត់ អាយុ៦០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃពុធ ទី២០ ខែឧសភាឆ្នាំ២០២០ដោយរោគាពាធសពត្រូវបានប្រារព្វនៅគេហដ្ឋាននៃសពស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម