ថ្ងៃចន្ទ៤កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសដ្ឋ ប្រធានមន្ទីរ រួមជាមួយនិងក្រុមការងារការិយាល័យក្សេត្រសាស្ត្រ បានចូលរួមប្រជុំ នៅសាលាខេត្តពោធិ៍សាត់ ស្តីពី «ការផ្សព្វផ្សាយ និងផ្គត់ផ្គង់ គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជម្ងឺកូវីត១៩ដើម្បីជំរុញការដាំបន្លែសុវត្តិភាព»ក្រោមអធិបតីភាពឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) ឯកឧត្តម ខូយរីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីសាលាខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាល អភិបាលរង ស្រុក/ក្រុង និងក្រុមប្រឹក្សាឃុំ/សង្កាត់ទូទាំខេត្ត ។ចំពោះគ្រាប់ពូជបន្លែដែលត្រូវបែងចែក ក្នុងមួយគ្រួសារ៦កញ្ចប់ ស្មើ៤មុខបន្លែ ក្នុង១ឃុំចែក១កន្លែង អាចក្នុងវត្តអារាមណាមួយ និងផ្តល់ជូនកសិករគ្រប់ឃុំ សង្កាត់ តាមតំរូវការរបស់ប្រជាពលរដ្ឋ ។