ថ្ងៃអង្គារ៥កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានចុះសម្របសម្រួលកិច្ចប្រជុំបង្ហាញពីទស្សនៈទាននិងគោលគំនិត នៃការបង្កើតបណ្តុំអាជីវកម្មនិងសិក្សាពីតម្រូវការទីផ្សារនិងការវិភាគក្នុងជំហ៊ានទី១ នៃការចងក្រងបណ្តុំ អាជីវកម្មភ្ញាស់កូនត្រី នៅភូមិប្រឡាយរំដេង ឃុំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកសិករដែលមានសក្តានុពលចំនួន០៣ភូមិៈភូមិប្រលាយរំដេង ភូមិរោងតាកុក និងភូមិរំលេច សរុប៤០នាក់/ស្រី០៧រូប។ កម្មវិធីនេះឧបត្ថមដោយកម្មវិធីASPIRE និងថវិកាកម្មវិធី រាជរដ្ឋាភិបាល ឆ្នាំ២០២០ និងអនុវត្តដោយខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម