ថ្ងៃអង្គារ៥កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោកទីប្រឹក្សាកម្មវិធី និងក្រុមការងារបច្ចេកទេសកសិកម្ម បានចុះពិនិត្យការចិញ្ចឹមមាន់យកពង ផលិតកូនលក់ របស់កសិដ្ឋាន កសិករឈ្មោះ មាស សៅលីន រស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ កសិករម្ចាស់កសិដ្ឋានបាន រាយការណ៍ដោយបញ្ជាក់ដោយសង្ខេបថាៈ គាត់បានចិញ្ចឹមមាន់មេ ចំនួន៤០០ក្បាល ដោយបង្កាត់ប្រើប្រាស់ស្ពែមសិប្បនិម្មិត ដើម្បីផលិតពង និងភ្ញាស់កូនមាន់លក់។ចំពោះចំណី គាត់បានប្រើប្រាស់ វត្ថុធាតុដើម ក្នុងស្រុកដូចជា ពោត ម្សៅត្រី ស្លឹកដំឡូង... ជាដើម យកមកផ្សំកិនជាចំណី។ ក្រុមការងារសង្កេតឃើញថា ការចិញ្ចឹមរបស់គាត់ មានលក្ខណៈល្អ សុវត្ថិភាពនិងអនាម័យ ជាពិសេសបានកាត់បន្ថយធាតុចូលច្រើនក្នុងការផលិតចំណី ធ្វើអោយផល ចំណេញបានច្រើន និងអាចមានលទ្ធភាពផ្គត់ផ្គង់ទីផ្សាផលិតផល បានទូលំទូលាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម