ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក
ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់រួមជាមួយ
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក ដោយមានការចូលរួម លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង បរិស្ថាន យោធាខេត្ត និងប្រធានប្រជាការពារភូមិកំពង់ថ្គោល បានចុះត្រួតពិនិត្យការទន្រ្ទានដីព្រៃលិចទឹក ធ្វើស្រែ ទំហំ២.៤ហិកតាជាលទ្ធផលជនល្មើស បានលួច ទន្រ្ទាននៅចំកណ្ដាលទ្រូងព្រៃលិចទឹកដែល ពិបាករុករកត្រង់ចំណុចនិយាមការដូចខាង ក្រោម៖
១. x ៤២៩២០៨ y ១៣៨៣៤០៥
២. x ៤២៩២៥០ y ១៣៨៣៣៥៤
៣. x ៤២៩៣៧៣ y ១៣៨៣៥៤៨
៤. x ៤២៩២៩៨ y ១៣៦៣៦០១
ស្ថិតនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់។ក្រោយពីពិនិត្យជាក់ស្ដែងរួច ក្រុមការងារនិងស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនិងមុខសញ្ញាជនល្មើសដើម្បីបង្កសំណុំលិខិត តាមនីតិវិធីច្បាប់ស្ដីពីជលផល។
ក្នុងថ្ងៃនេះដែរក្រុមការងារបានបង្រ្កាបបទ ល្មើសបានចំនួន ១ ករណី នេសាទដោយ ឧបករណ៍ឆក់ វត្ថុតាងរួមមាន៖
_ អាំងវែកទ័រចំនួន ១ គ្រឿង
_ ដងឆក់ចំនួន ១ គូ
_ ខ្សែភ្លើង ប្រវែង ៥ ម៉ែត្រ
_ អាគុយចំនួន ១ គ្រឿង។
នៅចំណុច ជ្រោយជីហ៊ីង ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រីឯ មនុស្សរត់ចូលព្រៃគេចខ្លួនបាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម