ថ្ងៃព្រហស្បត្តិ៍៧កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ លោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផល ពោធិ៍សាត់ រួមជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាល រងស្រុក ដោយមានការចូលរួម លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង បរិស្ថាន យោធាខេត្ត ប៉េអឹម B០៥ ក្រុមប្រឹក្សាឃុំក្បាលត្រាច មេភូមិ ត្រពាំង រំដេញនិងប្រធានប្រជាការពារភូមិកំពង់ថ្គោល បានចុះត្រួតពិនិត្យការលួចទន្រ្ទាន ដីព្រៃលិចទឹកស្ថិត នៅចំណុចព្រំប្រទល់ឃុំ ក្បាលត្រាច និងឃុំអន្សាចំបក់ ជាលទ្ធផល ក្រុមការងារបានពិនិត្យជាក់ស្ដែងពិតជាមានជនល្មើស លួចទន្រ្ទានដីព្រៃលិចទឹកមិនស្របច្បាប់ ក្រុមការងារនិងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមនីតិវិធី ច្បាប់ស្តីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម