នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរយះពេល ៥ឆ្នាំ (២០១៩-២០២៣) ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកម្មវិធីទី៥ ដែលអនុវត្តដោយការិយាល័យរដ្ឋបាល-បុគ្គលិក , ការិយាល័យផែនការ-គណនេយ្យ , ការិយាល័យនីតិកម្ម និងការិយាល័យផ្សព្វផ្សាយកសិកម្ម ដែលមានអ្នកចូលរួមសរុប ០៩នាក់ ស្រី ០៣នាក់ ។ ជាលទ្ធផលបានបំពេញផែនការ និងសកម្មភាពគ្របដណ្តប់លើការងារយេនឌ័រ និងកិច្ចការពារកុមារ ការងារគ្រប់គ្រងធនធានមនុស្ស ការបង្កើនសមត្ថភាពមន្ត្រី និងការផ្តល់សេវាសាធារណៈ បច្ចេកទេសកសិកម្ម ការងារគ្រប់គ្រងនិងអធិការកិច្ចថ្នាំកសិកម្ម-ជីកសិកម្ម ការកសាងផែនការថវិកា និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មបានទូលំទូលាយតាមមូលដ្ឋាននិងសហគមន៍ជាដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម