ថ្ងៃសុក្រ ៨កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក ភុំ វិមល ខណ្ឌរដ្ឋបាលជលផលបានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីឯកឧត្តមខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧ បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដោយមានការចូលរួម ពីគ្រប់មន្ទីរ អង្គភាព លោក នាយរងខណ្ឌ និងនាយផ្នែកខណ្ឌរដ្ឋបាលជលផល។ ចំពោះទាក់ទងនិងវិស័យជលផលបានណែនាំចាត់វិធានការនិងទិសដៅដូចខាងក្រោមះ
១-ផ្សព្វផ្សាយសេចក្ដីជូនដំណឹងរដូវបិទនេសាទ
២-ផ្សព្វផ្សាយអនុសាសន៍០៧ចំនុចរបស់សម្ដេចតេជោឲ្យបានទូលំទូលាយ
៣-បង្ក្រាបទល្មើសក្នុងរដូវបិទនេសាទ ពិសេសឧបករណ៍ស្បៃមុងគ្រប់ប្រភេទ
៤-បន្តការពារកន្លែងអភិរក្ស និងអភិវឌ្ឍន៍ជលផល ៥-ទប់ស្កាត់បង្ក្រាបការរុករាន ទន្ទ្រានឈូសឆាយដីព្រៃលិចទឹកមក អាស្រយ័ផលមិនស្របច្បាប់និងការលួចដុតព្រៃលិចទឹក។