មាតិកា
ចុះពិនិត្យស្ថានភាពតូបអាជីវករលក់បន្លែសុវត្ថិភាព នៅផ្សារថ្មីពោធិ៍សាត់ ដើម្បីធ្វើការវាយតម្លៃក្នុងការផ្តល់ថវិកា៥០%ចុងបញ្ចប់នៃគម្រោងBFP
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
129

ថ្ងៃសុក្រ ៨កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០  មន្រ្តីទទួលបន្ទុកដំណាំបន្លែប្រចាំខេត្តពោធិ៍សាត់បានចុះពិនិត្យស្ថានភាពតូបអាជីវករលក់បន្លែសុវត្ថិភាព នៅផ្សារថ្មីពោធិ៍សាត់ ដើម្បីធ្វើការវាយតម្លៃក្នុងការផ្តល់ថវិកា៥០%ចុងបញ្ចប់នៃគម្រោងBFP ។ក្រោយពីការសង្កេត ជាលទ្ធផលអាជីវករទាំងពីរទាន់បានអនុវត្តល្អតាមលក្ខខណ្ឌគម្រោងនៅឡើយ។ 
ក្រុមការងារបានសំណូមពរចំណុចមួយចំនួនៈ១.ដាក់ស្លាកតូបលក់បន្លែសុវត្ថិភាព ២.សុំអាជីវករជួយទិញបន្លែពីក្រុមផលិតបន្លែសុវត្ថិភាពទាំង០២ស្រុក បានច្រើន ៣.សុំដាក់តាំងផលិតផលបន្លែឱ្យបានស្អាត។

ចំនួនអ្នកចូលទស្សនា
Flag Counter