ថ្ងៃសុក្រ ៨កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង៩,៣០នាទីព្រឹក ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងាររួមមានៈសមាជិកក្រុមប្រឹក្សាខេត្ត/ក្រុង/សង្កាត់រលាប ក្រុមការងារមន្ទីរកសិកម្ម សម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព សមាគមសិស្ស និសិ្សត បញ្ញាវ័ន្តក្មេងវត្ត អាជ្ញាធរភូមិព្រែកត្នោត បានចុះសំណេះសំណាលសាកសួរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិព្រែកត្នោត សង្កាត់រលាប ចំនួន៣០គ្រួសារ។ សរុបអ្នកចូលរួម ៥៥នាក់ ។
ឯកឧត្តម បានពាំនាំការសួរសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ។
១-បញ្ហាជំងឺ កូវីត-១៩ នៅប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺនេះ ១២៤នាក់ តែបច្ចុប្បន្នបានព្យាបាលជាសះស្បើយ ចំនួន១២២នាក់។យើងនៅតែប្រុងប្រយ័ត្នការពារនិងទប់ស្កាត់ការឆ្លងជាលើកទី២ សំណូមពរបងប្អូនប្រជាពលរដ្ឋចេះរក្សាអានាម័យជុំវិញផ្ទះ លាងសំអាតដៃជាប្រចាំ ការហូបចុកស្អាត និងផឹកស្អាត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
២-ចំពោះពលករដែរមកពីប្រទេសថៃ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិនដើម្បីធ្វើចត្តាឡីស័ក ក្នុងការស្នាក់នៅ ឯកឧត្តមបណ្ឌិតនិងលោកជំទាវ ដោះស្រាយរាល់បញ្ហាស្នាក់នៅ ហូបចុក៣ពេលក្នុងមួយថ្ងៃ មិនចាំបាច់អោយ សាច់ញាតិបងប្អូនយកម្ហូបអាហារពីផ្ទះទៅជូនពួកគាត់ឡើយ។ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ បើមានបងប្អូន កូន ក្មួយ ទើបត្រឡប់មកពីក្រៅប្រទេស ត្រូវរាយការណ៍និងសហការល្អ អាជ្ញាធរក្នុងមូលដ្ឋានភ្លាមៗ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យឆ្លងជាលើកទី២ នៅក្នុងក្រុមគ្រួសារ នឹងដល់សហគមន៍របស់យើង។
៣-ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព សេរីភាពក្នុងការរស់នៅ និងការអភិវឌ្ឍន៍ ព្រមទាំងទប់ស្កាត់បានការរីករាលដាលជាលក្ខណទ្រង់ទ្រាយធំ ហើយពុំមានអ្នកណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។
លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ នូវអង្ករចំនួន ៣០០គីឡូក្រាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាជនពិការ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែរខ្វះខាតស្បៀង ចំនួន៣០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០គីឡូក្រាម និងក្រុមការងារចែកម៉ាស់ជូនពួកគាត់ ចូលរួមពាក់ក្នុងពិធីនេះដែរ។