ថ្ងៃសុក្រ ៨កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈើក្រគរ សង្កាត់រដ្ឋបាលឈើតុំ សង្កាត់រដ្ឋបាលអន្សាចំបក់ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកក្រគរ អាជ្ញាធរឃុំ ភូមិ នគរបាល ប៉ុស្តិ៍ឈើតុំ អាវុធហត្ថឈើតុំ អនុសេនាតូចលេខ២ ប្រជាការពារ សហគមន៍ព្រោះទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំឈើតុំ បានចុះធ្វើការដាំកូនឈើក្នុងព្រៃសហគមន៍ចំបក់ផ្អែមបានចំនួន ៦០០ដើម កកនិងកូនឈើធ្នង់ ៣០០ដើម កូនច្រេស ២០០ដើម (គាំទ្រដោយរដ្ឋបាលព្រៃឈើ) នឹងកូនឈើដែលគាស់ពីព្រៃច្រកល្អៀងចំនួន ១០០ដើម មាន ធ្នង់២៥ ផ្ចឹករាំង ២៥ សុក្រំ ២៥ នឹងខ្លុងចំនួន២៥ ដើម។ ធ្វើការឈូសរបងបានចំនួន ៣៦៣ ម៉ែត្រ រំដោះបាន២ ក្បាលដី ព្រោះទាំង ធ្វើការវាយផ្លាកសហគមន៍បានចំនួន ១០ ផ្លាក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម