ថ្ងៃសៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ ដោយមានការ ចូលរួម លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក ម៉េងអាននាយសង្កាត់រដ្ឋបាលជលផលកំពង់លួង បរិស្ថាន និងប៉េអឹមB០៥បានចុះបោះស្លាកបម្រាមហាមដាច់ខាត ចូល កាប់ទន្រ្ទាន ឈូសឆាយព្រៃលិចទឹកជនដែល ប្រព្រឹត្តបទល្មើសត្រូវផ្ដន្ទាទោសជាប់គុកពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ បានចំនួន០១ ស្លាក ស្ថិតនៅចំណុច ទួលក្រសាំងព្រំប្រទល់ឃុំ ក្បាលត្រាច
និងឃុំអន្សាចំបក់ ដើម្បីទប់ស្កាត់កុំអោយជនខិលខូចលួចទន្រ្ទានបន្ដទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម