មាតិកា
លោក ផាយ ឡេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាកាន បានចុះសំណេះសំណាល និងផ្សព្វផ្សាយនៅរដូវបិទនេសាទ
ចេញ​ផ្សាយ ៣១ ឧសភា ២០២០
103

ថ្ងៃអាទិត្យ ១០កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២០ លោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទឹលនិង សង្កាត់ រដ្ឋបាលជលផលកណ្តៀង រួមជាមួយ គណៈបញ្ជាការឯកភាព ស្រុកបាកាន ដឹកនាំដោយលោក ផាយ ឡេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាកាន រួមជាមួយ ផ្នែករដ្ឋបាលជលផល រាំងទិល សង្កាត់រដ្ឋបាលជលផល បាកាន បរិស្ថាន ប៉ូលីសសេដ្ឋកិច្ច លោកមេឃុំមេទឹក ប៉ុស្តិនគរបាលរដ្ឋបាលមេទឹក យោធាខេត្ត លោកមេភូមិដីរនាត លោកមេភូមិព្រែកក្រ លោកមេភូមិក្អមសំណរ រួមនិងប្រជាពលរដ្ឋចូលរួមសរុប ៧៨ នាក់បានចុះធ្វើការ ៖
- ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២០ ។
 - ផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ប្រភេទឧបករណ៏នេសាទគ្រួសារដែលអនុញ្ញាតឲ្យធ្វើនេសាទទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា លេខ៤៥៨ ប្រក កសក ( ឧបករណ៏នេសាទក្នងរដូវបិទនេសាទ )  ។
- ការសំណេះសំណាលនិងផ្សព្វផ្សាយអនុវត្តតាមអនុសាសន៏ទាំង ៧ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន របស់លោកអភិបាលស្រុកបាកាន  ។
 ក្រោយពីបញ្ចប់អង្គប្រជុំលោកអភិបាលស្រុកបានចែកជូនអង្ករចំនួន ១០០kg ដល់សហគមន៏ នេសាទដីរនាតផ្តល់សម្រាប់ការពារអភិរក្សបឹងផ្សោត ។

ចំនួនអ្នកចូលទស្សនា
Flag Counter