មាតិកា
លោកប្រធានមន្ទីរ បានពាំនាំការសួរសុខទុក្ខ របស់ឯកឧត្តមបណ្ឌិត ម៉ៅ​ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ជូនដល់ប្រជាពលរដ្ឋ ជាជនចាស់ជរា ស្ត្រីមេម៉ាយ គ្រួសារក្រក្រី នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០១ មិថុនា ២០២០
274

ថ្ងៃអាទិត្យ១០កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយជាមួយក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ រលាប មេភូមិសូរិយាលើ បានពាំនាំការសួរសុខទុក្ខ របស់ឯកឧត្តមបណ្ឌិត ម៉ៅ​ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី  ជូនដល់ប្រជាពលរដ្ឋ ជាជនចាស់ជរា ស្ត្រីមេម៉ាយ គ្រួសារក្រក្រី នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនួន១៥ គ្រួសារ សរុបអ្នកចូលរួម២១នាក់។ក្រុមការងារ បានបញ្ជាក់ជុំវិញការងារនូវចំណុចមួយចំនួនៈ
១-បញ្ហាជំងឺកូវីដ-១៩ សូមអោយបងប្អូននៅបន្តការ លាងសំអាតដៃជាមួយសាប៊ូជាប្រចាំ ការហូបចុកត្រូវមានអនាម័យ និងសំអាតជុំវិញផ្ទះជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល។
២-ចំពោះការងារដាំដុះ សូមបងប្អូនត្រូវចេះជ្រើស រើសនិងប្រើប្រាស់ពូជស្រូវសុទ្ធល្អ ផ្តល់ទិន្នខ្ពស់ ។បងប្អូនណាដែលតម្រូវការស្រូវពូជ អាចមកទំនាក់ ទំនងផ្ទាល់ជាមួយក្រុមការងារ ឬទៅមន្ទីរកសិកម្មខេត្តផ្ទាល់តែម្តង។
៣-គ្រប់ក្រុមគ្រួសារត្រូវមានសួនបន្លែជាលក្ខណៈគ្រួសារ   និងចិញ្ចឹមសត្វ សម្រាប់ទុកហូបចុកប្រចាំថ្ងៃ ជាប្រភពចំណូលសម្រាប់ដោះស្រាយជីវភាពក្នុងកំឡុងពេល ពុំទាន់អាចរកចំណូលបានក្នុងដំណាក់ជំងឺកូវីត-១៩ នាពេលបច្ចុប្បន្ននេះ។ ក្រុមការងារបានសន្យាផ្តល់គ្រាប់ពូជបន្លែមួយចំនួនជូនពួកគាត់ផងដែរប្រសិនបើបងប្អូនត្រូវការ។
~ជាពិសេសក្រុមការងារបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី នូវអង្ករចំនួន១៥០គីឡូក្រាម ចែកជូនដល់បងប្អូន ចំនួន១៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម និងម៉ាស់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter