ថ្ងៃអាទិត្យ ១០កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័កពស ២៥៦៤ត្រូវថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២០ នៅឃុំរាំងទិល ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបានធ្វើពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទ ដោយមានការចូលរួមពី់អភិបាល- អភិបាលរងស្រុកកណ្តៀង មន្ទីរកសិកម្ម នាយ- នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ ក្រុមប្រឹក្សាឃុំរាំងទិល កងកំលាំងទាំងបីប្រភេទ បរិស្ថាន សសយក បុគ្គលិក ពេទ្យ ប៉ូលីសប៉ុស្ត៍រដ្ឋបាល និងប្រជានេសាទចូលរួមសរុប ១៧៥ នាក់។ ខ្លឹមសារសំខាន់ ឯកឧត្តមបានផ្សព្វផ្សាយសង្កត់ធ្ងន់លើ៖
- អនុសាសន៍៧ចំនុចរបស់សម្តេចតេជោ
- សេចក្តីជូនដំណឹងរដូវបិទនេសាទរបស់រដ្ឋបាលជលផល ។
- ប្រកាសលេខ ៤៥៨ប្រក.កសក ចុះថ្ងៃទី២២ ខែ១០ឆ្នាំ២០១២ ។
- ការពារទប់ស្កាត់បង្រ្កាបការទន្រ្ទានដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។
ក្នុងឪកាសនេះឯកឧត្តមបានផ្ដល់ជូនអ្នកចូលរូម ម្នាក់ៗអង្ករចំនួន ១០ គីឡូក្រាម និង បានដុតបំផ្លាញ ឧបករណ៏នេសាទខុសច្បាប់ ស្បៃមុង ជានិមិត្តរូបផងដែរ