មាតិកា
លោក ប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់ក្រុមកសិករផលិតបន្លែសុវត្ថិភាពក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្ម អូរថ្កូវរីកចម្រើន នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ មិថុនា ២០២០
357

ថ្ងៃច័ន្ទ១១កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់ក្រុមកសិករផលិតបន្លែសុវត្ថិភាពក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្ម អូរថ្កូវរីកចម្រើន នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ក្នុងសហគមន៍នេះមានក្រុមកសិករដាំដុះដំណាំបន្លែចំនួន ២៧ គ្រួសារ ដីសម្រាប់ដាំដុះបន្លែ ក្នុងមួយគ្រួសារមានទំហំពី ២៥អា ទៅ ១ហិកតា ហើយប្រភេទដំណាំ ដាំដុះស្របតាមតម្រូវការទីផ្សារ ដែលបាន ចុះកិច្ចសន្យាទិញលក់បន្លែជាមួយក្រុមហ៊ុន សុវត្ថិភាពខ្មែរ នៅភ្នំពេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter